ទំនាក់ទំនង​ផ្សាយ​ពាណិជ្ជ​កម្ម​

 

(ប្រទេស​ទួគី) ខ្មាន់​កាំភ្លើង​ម្នាក់​ដែល​បាន​ស្រែក​ថា​ "កុំ​ភ្លេច​ទី​ក្រុង​ Aleppo!" បាន​​ធ្វើឃាត​ទៅ​លើអគ្គរដ្ឋទូតរុស្ស៊ី​​ ប្រចាំ​ប្រទេស​ទូគី នៅ​ក្នុង​វិចិត្រសាល ​Ankara កាលពី​ថ្ងៃ​ចន្ទ​ ទី១៩ ខែធ្នូ​ ឆ្នាំ​២០១៦ កន្លងទៅ ដែល​ទង្វើ​ឃាតកម្ម​នេះត្រូវ​បាន​ថ្នាក់​ដឹក​នាំ​រុស្ស៊ី និង​ទួគី​ហៅ​ថា​ការ​វាយ​ប្រហារ​ភេរវកម្ម។

រូបភាព​ និង​វីដេអូ​ជាក់ស្ដែង​នៃ​ការ​បាញ់​ប្រហារ​ទៅលើ​លោក​អគ្គរដ្ឋទូត Andrey Karlov បាន​ចែក​ចាយទូទាំង​ពិភពលោក​យ៉ាង​​ឆាប់​រហ័ស​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​។ អំពើ​ឃាត​កម្ម​នេះ​កើត​ឡើង​ស្រប​ពេល​ដែល​​កំពុង​មាន​កិច្ចពង្រឹង​​ទំនាក់ទំនង​រវាង​ប្រទេសទាំង​ពី​គឺ​ រុស្ស៊ី និង​ទួគី។ ថ្នាក់​ដឹក​នាំ​នៃ​​​ប្រទេស​ទាំង​ពីរ​បាន​ប្ដេជ្ញា​ថា​​នឹង​មិន​បណ្ដោយ​ឲ្យ​ករណី​ឃាត​កម្ម​នេះ​​ក្លាយ​ជា​​ស្រមោល​គ្រប​ដណ្ដប់​លើទំនាក់​ទំនង​ប្រទេស​ទៃង​ពីរ​ទេ។ វា​ក៏​កើតឡើង​ក្នុង​ឱកាស​ដែល​រូស្ស៊ី​ជា​លេស​ដ៏​សំខាន់ដែល​ប្រធានាធិបតីប្រទេស​ស៊ីរី Bashar al-Assad ជំរុញឲ្យ​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​ទាមទារកាន់កាប់ផ្នែកខ្លះ​របស់ប្រទេសស៊ីរីឡើង​វិញ។


ក្នុង​​ការ​ផ្សព្វ​ផ្សាយ​មួយ​, ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin បាន​និយាយ​ថា​ការ​ធ្វើឃាត​នេះ​ជា​ការ​ញុះញង់​មួយ​ក្នុង​គោល​បំណង​​មិន​មែន​ត្រឹម​តែចង់​បំបែក​បំបាក់​ទំនាក់ទំនង​រុស្ស៊ី​និង​ទួគី ​ប៉ុន្តែ​វា​ទាក់ទង​និង​ដំណើរ​ការ​សន្តិភាព​ប្រទេស​ស៊ីរី​ដែល​ទ្រទ្រង់​ដោយ​ រុស្ស៊ី ទួគី អ៊ីរ៉ង់ និង​ប្រទេស​ផ្សេងទៀត។
គាត់​បាន​ថ្លែង​ទៀត​ថា "ការ​ឆ្លើយ​តបតែ​មួយ​គត់ទៅ​នឹង​ករណី​ឃាតកម្ម​នេះ​គឺ​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភារវកម្ម, ហើយ​ក្រុម​ឧក្រិដ្ឋ​ជន​នឹង​នៅ​មិន​សុខ"!
ប្រធានាធិបតី​​ប្រទេស​ទួគី លោក Recep Tayyip Erdogan បាន​បន្ថែមពី​លើ​សេចក្ដី​ថ្លែង​ការ​របស់លោក Putin ថា ការធ្វើឃាត​នេះ​មាន​ចេតនា​​ចង់​បំបែក​បំបាក់​ទំនាក់ទំនង​រុស្ស៊ី​និង​ទួគី, ប៉ុន្តែ​រដ្ឋាភិបាលរុស្ស៊ី​ និង​ទួគី នឹង​មិន​ចាញ់​ល្បិច​កល​នៃ​ការ​ញុះញង់​នោះទេ។

ប្រភពអត្ថបទ: CNN



Andrey G. Karlov, the Russian ambassador to Turkey















Post a Comment

ទំនាក់ទំនង​ផ្សាយ​ពាណិជ្ជ​កម្ម​

Visitor Counter

Flag Counter
 
Top